Friday, August 26, 2016

វ៉ាន់ នី​ឡា នៅ​តែ​មាន​អារម្មណ៍​មួហ្មង ព្រោះ​រឿង​ក្តី​ធ្លាយ​រូប​អាក្រាត​មិន​ទាន់​បញ្ចប់


រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​កញ្ញា​វ៉ា​ន់ នី​ឡា នៅ​តែ​មាន​អារម្មណ៍​មួហ្មង និង​អៀនខ្មាស​នៅឡើយ បន្ទាប់​ពី​រឿង​ក្តី​នាង​ប្តឹង​ជនអនាមិក​ដែល​បញ្ចេញ​រូប​អាក្រាត​របស់​នាង​តាម​ហ្វេ​ស​ប៊ុ​ក​នៅ​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​។

វ៉ា​ន់ នី​ឡា តែងតែ​ព្យាយាម​ប្រកាន់​ភាពរឹងមាំ​ឆ្លើយ​តប​តាម​ការ​ចង់បាន​ពី​ប្រិ​យ​មិត្ត​អ្នកគាំទ្រ ហើយ​ជា​បន្តបន្ទាប់​នាង​បាន​បង្ហាញខ្លួន​ជាមួយ​អ្នកសិល្បៈ​ដូច​គ្នា​ក្នុង​សកម្មភាព​ជួយ​ដល់​ការងារ​សង្គម​ផង​ដែរ ខណៈ​ពេល​ដែល​នាង​ទើបតែ​វិល​ត្រឡប់​មក​ពី​ការ​សម្តែង​នៅ​ឯ​ក្រៅប្រទេស ក្រោយ​ជួប​រឿងអាស្រូវ​នោះ ។

ការ​ចេញ​មុខ​ចេញ​មាត់​ជា​បន្តបន្ទាប់​របស់​វ៉ា​ន់ នី​ឡា ទំនងជា​នាង​ចង់​ជម្នះ​ភាព​សោកសៅ និង​ខ្មាស​អៀន​របស់​ខ្លួន ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ក្នុង​ចិត្ត​របស់​នាង​នៅ​មិន​ទាន់​បាន​ជ្រះស្រឡះ​ជុំវិញ​បញ្ហា​ដ៏​អាក្រក់​មួយ​នោះ​នៅឡើយ​ទេ ។

អារម្មណ៍​ដ៏​សោកសៅ​ដែល​បាន​ក្លាយជា​ស្រមោល​ខ្មៅ​តាម​បន្លាច​រហូត​មក​ដល់​ពេល​នេះ​ត្រូវ​បាន​វ៉ា​ន់ នី​ឡា បង្ហាញ​តាម​ហ្វេ​ស​ប៊ុ​ក​ប្រាប់​ដល់​ទស្សនិកជន​ឲ្យ​បានដឹង ក្នុង​ពេល​ដែល​រឿង​ក្តី​របស់​នាង​កំពុង​តែ​ដំណើរការ និង​មិន​ទាន់​បាន​បញ្ចប់ ។

វ៉ា​ន់ នី​ឡា សរសេរ​ថា «​ខ្ញុំ​សង្ឃឹមថា​បញ្ហា​របស់ខ្ញុំ​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់​ឆាប់​! អ្នក​ទាំងអស់​គ្នា​ដឹង​អត់ថា ខ្ញុំ​មិន​ដែល​ដកដង្ហើម​បាន​ស្រួល​ទេ​រាល់ថ្ងៃ​ហ្នឹង​! ពិបាក​ណាស់ ធុញថប់​ណាស់ !​ខ្ញុំ​ក៏​ចង់​ដូច​មនុស្ស​ដទៃ​ដែល​បើកភ្នែក​មក​មាន​តែ​អារម្មណ៍​ស្រស់ស្រាយ ហើយ​អាច​ទៅ​បំពេញការងារ​បាន​ដូច​ធម្មតា​ដោយ​ស្នាមញញឹម​ដោយ​មិន​មាន​ភាព​ខ្មាស​អៀន ។ បងប្អូន​ជា​ច្រើន​តែងតែ​និយាយ​ប្រាប់​ខ្ញុំ ឱ្យធ្វើ​ដូច​ធម្មតា គ្មាន​អ្នក​ណា​ទៅ​ខ្វល់​រឿង​ហ្នឹង​ទៀត​ទេ ។ ខ្ញុំ​ក៏​ព្យាយាម​ធ្វើ​ធម្មតា ប៉ុន្តែ​អារម្មណ៍​ខ្ញុំ​មិនមែន​ធម្មតា​ឡើយ ! តើ​មាន​អ្នក​ណា​ដែល​យល់​ពី​អារម្មណ៍​មនុស្ស​រស់​បៀមទុក្ខ ដូច​ពាក្យចាស់​ពោល​ថា រស់​ពិបាក​ជាង​ស្លាប់ តែ​ខ្ញុំ​សុខចិត្ត​រស់ ខ្ញុំ​មិន​ស្លាប់​ទេ មួយ​ថ្ងៃ​ៗ​ខ្ញុំ​ទន្ទឹង​ថ្ងៃ​នោះ​មក​ដល់​... ចង់​ដូច​ខ្ញុំ​កាលពីមុន ប៉ុន្តែ​មិន​ចង់​ល្ងង់​ដូច​មុន » ។

សារ​របស់​វ៉ា​ន់ នី​ឡា ធ្វើ​ឡើង បន្ទាប់​ពី​នាង​ទើបតែ​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ជាមួយ​មេធាវី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បន្ទាប់​ពី​នាង​ត្រឡប់​មក​ពី​សម្តែង​នៅ​ក្រៅប្រទេស​វិញ ។
បន្ទាប់​ពី​ចេញពី​តុលាការ​វ៉ា​ន់ នី​ឡា មិន​បាន​បញ្ជាក់​អ្វី​ច្រើន​ទេ ក្រៅ​អំពី​បញ្ជាក់​ដោយ​ខ្លី​ថា នាង​បាន​ដាក់​ពាក្យ​ប្តឹង​ចំ​ឈ្មោះ​អ្នក​បញ្ចេញ​រូប​អាក្រាត​របស់​នាង និង​ទាមទារ​សំណង​ផងដែរ ៕





loading...
ប្រភព:https://kohsantepheapdaily.com.kh

រឿងពិតមួយ​​​ដែលមិន​ធ្លាប់​​ដឹង​​ ពី​​តុក្តតា​ «ឈីងចាំង» ​


ទាំង​​អស់គ្នា​​​​ ពិត​ជា​​​បានស្គាល់ និងបាន​​​​ទស្សនា​​នូវរឿង​​តុក្តតា​ភាគ​​មួយ​​ ដែលមាន​ចំណងជើង​ថា «ឈីង​ចាំង» ដែល​រឿង​តុក្តតា​ភាគ​នោះ មិន​​​​ថា​​កូន​​​​ក្មេង មនុស្ស​ចាស់ ប្រុស-​ស្រី ឱ្យតែបាន​​មើល​ គឺ​ដឹង​តែ​ពីសើចជាមួយ​តួ​អង្គក្មេង​ប្រុស​ ឈីង ចាំង​ ដែលជា​ក្មេង​​កំពូល​មហា​​​​​​រពិស និង​​ចេះ​ហួសមាឌ​នោះ ដែល​​ធ្វើ​ឱ្យ​​តួអង្គ​ជា​ម្តាយ គឺ«មីសាអិ» តាម​មិនទាន់​នូវល្បិច​ដ៏ឆ្លាតរបស់ឈីងចាំង នោះ​ទេ។

សម្រាប់​ប្រវត្តិតុក្តតា «ឈីងចាំង» នេះ ត្រូវ​បាន​​ផេក Chhing Chang Khmer ផ្ទាល់ បានផុស​​នាថ្ងៃទី២១ មិថុនា ២០១៦ រៀប​រាប់ពី​ការ​ពិត​ដ៏​កម្សត់ ​ដែល​អ្នក​មិន​ធ្លាប់​​ដឹង​ពី​តុក្កតា​​រឿង​ «ឈី​ង​ចាំង» នេះ ។

តោះចង់ដឹងយ៉ាងណានោះ សូមមើល​ខ្លឹមសារ​ទាំងស្រុង​ទាំងអស់គ្នា ៖

«ការ​​ពិត​ដ៏​កម្សត់​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​តុក្កតា​រឿង​ឈី​ង​ចាំង (តុក្កតា​ឈី​ង​ចាំង) គឺ​ពិតជា​ល្បីល្បាញ​ ដោយសារ​ជំនាញ​កំប្លែង​របស់​​គាត់​ ។ រឿង​ភាគ​តុក្កតា​នេះ​ មាន​ប្រភព​ពី​ប្រទេស​ជប៉ុន​ ដែល​អាច​ធ្វើ​ឱ្យ​លោក​អ្នកមាន​អារម្មណ៍​រីករាយ​ស្រស់ស្រាយ​នូវ​គ្រប់​វគ្គ​គ្រប់​ឈុត​ ដែល​បង្ហាញ​លើ internet ឬ​កញ្ចក់​ទូរទស្សន៍ ​។ នៅប្រទេស​ម៉ា​ឡេ​ស៊ី​វិញ ឈី​ង​ចាំង​​ តែង​បញ្ចាំង​នៅ​ម៉ោង​៧​យប់​ប៉ុស្ដិ៍​ NTV7 រៀងរាល់ថ្ងៃ​សៅ​រិ៍​ ។

រូប​ត្លុក​សៀវភៅ ឬ​វី​ដេ​អូ​តុក្តតា​នេះ​ បង្កើត​ដោយ​​លោក Yoshito Usui ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​រឿង​កំប្លែង​សម្រាប់​​មើល​បាន​គ្រប់​វ័យ​​គ្រប់​ភេទ ​។ ក្មេង​ៗ និង​មនុស្ស​ពេញវ័យ​ នៅ​តែ​មាន​អារម្មណ៍​រីករាយ​ដោយ​ចរិត​កាយវិការ​របស់​ឈី​ង​ចាំង និង​តួអង្គ​ដទៃ​ទៀត​ក្នុង​រឿង​​នេះ​ ។

ពេល​​នេះ​, យើង​នឹង​ប្រាប់​អ្នក​អំពី​រឿង​ពិត​ទាក់ទង​នឹង​ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​នេះ​ ។ ឈី​ង​ចាំង​ត្រូវ​គេ​ដាក់​រហស្ស​នាម​ថា ​ជា​ក្មេង​រពិស​​មែន​ទេ? តើ​អ្នកដឹង​រឿង​ពិត​​ដ៏​កម្សត់ ​នៅ​ពីក្រោយ​តុក្កតា​ភាគ​ឈី​ង​ចាំង​នេះ​ទេ?

វា​គឺ​​អំពី​ម្ដាយ​ម្នាក់​ដែល​បាត់បង់​កូនប្រុស​ពីរ​នាក់​នៅ​ក្នុង​គ្រោះថ្នាក់​មួយ​ ។ នាង​គឺ​អ្នកស្រី មី​សា​អិ ណូ​ហា​រ៉ា ​។ មី​សា​អិ​មានកូន​ពីរ​នាក់​, កូនប្រុស​ឈ្មោះ​ឈី​ង​ ចាំង កូនស្រី​ឈ្មោះ​ហី​ ម៉ា​វ៉ា​រិ​។

ថ្ងៃមួយ​, ឈី​ង​ចាំង​ឃើញ​ប្អូនស្រី​របស់​វា​នៅ​លើ​ផ្លូវ ស្រាប់តែ​មាន​រថយន្ត​មួយ​ជិះ​តម្រង់​មក​រក​ប្អូនស្រី​របស់​វា ​។ ដោយ​ឃើញ​ប្អូនស្រី​របស់​វា​មាន​គ្រោះថ្នាក់​, ឈី​ង​ចាំង​ ព្យាយាម​ជួយ​សង្គ្រោះ​ប្អូនស្រី​ ។ តែ​មិន​ដូច​ជា​ការ​រំពឹង​ទុក​ឡើយ ឈី​ង​ចាំង និង​ប្អូនស្រី​ត្រូវ​ស្លាប់​ដោយ​ឡាន​កិន​ ។

មី​សា​អិ ​ពិតជា​តក់ស្លុត​ខ្លាំង​ណាស់​ ដោយ​ការ​បាត់បង់​កូន​ទាំង​ពីរ​ ។ បន្ទាប់​ពី​នោះ​, មី​សា​អិ ​ចាប់ផ្ដើម​គូរ​គំនូរ​​ជា​ខ្សែ​​រឿង​អំពី​កូន​ប្រុស​​ស្រី ហើយ​សរសេរ​ខ្សែ​រឿង​ពិត​របស់​ឈី​ង​ចាំងរៀងរាល់ថ្ងៃ​ ។

loading...
ជីវិត​​ពិត​របស់​អ្នកស្រី​មី​សា​អិ ​បាន​តាក់តែង​ក្នុង​រឿង​ឈី​ង​ចាំង​​ទាំងអស់​ ។ ឈី​ង​ចាំង​ និង​ហ៊ី​ម៉ា​វ៉ា​រិ​ បង្ហាញខ្លួន​ជា​តួអង្គ​តុក្កតា​រស់​រវើក ​ដែល​មាន​ប្រភព​សាច់​រឿង​ពី​អ្នកស្រី​មី​សា​អិ ​ដែល​បាត់បង់​កូន​ទាំង​ពីរ​ ។​ ជាមួយនឹង​តុក្កតា​នេះ​, ​មី​សា​អិស្រ​ម៉ៃ​ថា ​បានកូន​ប្រុស​ស្រី​ រស់នៅ​ក្នុង​តុក្កតា​ឡើង​វិញ​, ទោះជា​ការ​ពិត​ ពួក​គេ​បាន​ស្លាប់​ទៅ​ហើយ ឃ្លាត​ចោល​នាង​ហើយ គ្មាន​ថ្ងៃ​វិល​ត្រឡប់​។

ឈី​ង​ចាំង
អ្នក​​ផលិត​គំនូរជីវ​ចល​, លោក Yoshito Usui បាន​បង្កើត​សាច់​រឿង​ពិត​នេះ​ ឱ្យ​ដូច​ទៅ​នឹង​ការ​ពិត​របស់​ឈី​​ង​ចាំង ​។ ក្រោយមក​ ក៏​ល្បីល្បាញ​យ៉ាង​ខ្លាំង ហើយ​ទទួល​ការ​គាំទ្រ​ ។

តែ​ជា​អ​កុស​ល្យ​, លោក Yoshito Usui បាន​ស្លាប់​ដោយ​ធ្លាក់​ពី​ជ្រោះ​ខ្ពស់​ ពេល​គាត់​ទៅ​ដើរ​កម្សាន្ត​ព្រៃ​ភ្នំ​។

គួរ​រំលឹក​ផង​ដែរ​ថា​ តុក្កតា​រឿង​ឈី​ង​ចាំង​ មាន​ជិត​១​ពាន់​វគ្គ រៀបរាប់​តាំងពី​ដើម​រហូត​ពរ​ពោះ​ប្អូនស្រី​ឈី​​ង​ចាំង រហូត​ដល់​ឈី​ង​ចាំង និង​ប្អូនស្រី​ស្លាប់​ ។ តែ​ការយ​កមក​បក​ប្រែជា​ភាសា​ខ្មែរ​ឃើញ​តែ​ប៉ុន្មាន​វគ្គ​ប៉ុណ្ណោះ មិន​គ្រប់​វគ្គ​ទាំងអស់​​ឡើយ​។ នៅ​វគ្គ​ចុងបញ្ចប់​, គឺជា​វគ្គ​ដែល​ឈី​ង​ចាំង និង​ប្អូនស្រី​ត្រូវ​ឡាន​បើក​​បុក​កិន​បែកក្បាល តែ​ក្រោយមក​ ក៏​ត្រូវ​សម្រេច​លុប​ចោល​វិញ ព្រោះ​ផលិតករ និង​ក្រុមការងារ​គិត​ថា​ វា​ជា​វគ្គ​ដែល​ធ្វើ​ឱ្យ​អ្នក​មើល​មាន​អារម្មណ៍​សោ​ក​​សៅ និង​តក់ស្លុត​រន្ធត់​ មិន​គួរ​ចេញផ្សាយ​ឡើយ​ ។ ទោះជា​ឈី​ង​ចាំង​​ពិត​ស្លាប់​ទៅ​​ហើយ​, តែ​តួអង្គ​តុក្កតា​ នៅ​តែ​ធ្វើ​ឱ្យ​គ្រប់​គ្នា​ចង​ចាំ​ពី​កុមា​រា​ម្នាក់​នេះ​ជា​និច្ច​ ។

សូម​ព្រលឹង​វិញ្ញាណ​ក្ខន្ធ​​កុមា​រា ​ឈី​ណូ ​ស៊ី​កិ ណូ​ហា​រ៉ា (​ឈី​ង​ចាំង​) និង​ប្អូនស្រី​បាន​ទៅ​កាន់​សុគតិភព​ ៕







loading...
ប្រភព:https://kohsantepheapdaily.com.kh

ប្រពៃណី​អាពាហ៍ពិពាហ៍​ជនជាតិ​ព្នង​រក្សា​ដល់​បច្ចុប្បន្ន


loading...
ខេត្តមណ្ឌលគិរី ៖ ការ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​តែ​រក្សា​បាន ហើយ​បង្ហាញ​ជូន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន ។ វា​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទំនៀមទម្លាប់​ប្រពៃណី​បែប​អភិរក្ស ដែល​ថែរក្សា និង​ការពារ​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បានដឹង ស្គាល់ និង​បានឃើញ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

ទោះបី​នៅ​តែ​រក្សា​កេរដំណែល​វប្បធម៌​ដ៏​យូរលង់​មួយ​នោះ​ក្តី​ក៏​នៅ​មានការ​ព្រួយបារម្ភ​ផង​ដែរ​អំពី​ការ​បាត់បង់ ខ្លះ​ៗ​វប្បធម៌ និង​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជនជាតិ​ព្នង ។

លោក​ភី ងូ​ក អតីត​ចៅសង្កាត់រ​មនា ជា​ជនជាតិ​ដើម​ភាគតិច​ព្នង កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា នៅ​ពេល​អនាគត​ខាង​មុខ ទំនៀមទម្លាប់​ប្រពៃណី​ជនជាតិ​នៅ​តំបន់​នេះ ប្រហែលជា​ប្រឈម​ទៅ​រក​ការ​បាត់បង់ ខ្លះ​ៗ ពីព្រោះ​បច្ចុប្បន្ន​នេះ​លោក​សង្កេត​ឃើញ​ទាំង​ការ​រស់នៅ ស្លៀកពាក់ ផ្ទះសំបែង​ពួក​គេ​មានការ​កែប្រែ​ច្រើន​ខុស​ពី​បុរាណ ។

មានការ​ផ្លាស់​ប្តូរ​រស់នៅ​បែប​សម័យ រីឯ​ប្រពៃណី​ពួក​គេ​ហាក់បីដូចជា​ខ្វះ​ការ​អភិរក្ស​និង​ជួយ​ថែរក្សា​ការពារ​។ បើ​ទោះបីជា​យ៉ាងណា​ក្ដី ជនជាតិ​ដើម​ភាគតិច​ព្នង​ភាគច្រើន នៅ​តែ​បន្ត​ការ​ថែរក្សា​បាន​យ៉ាង​ល្អ​ប្រពៃណី​ដ៏​ផូរផង់​មួយ​នេះ ។

លោក​ទី ឈឿ​ន ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ភូមិ​ចម្ការ​តែ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ បាន​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ កូនប្រុស​របស់​គាត់​តាម​ប្រពៃណី​ព្នង​នា​ពេល​កន្លង​មក​ឲ្យ​ដឹង​ថា ការ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​របស់​ជនជាតិ​ព្នង​មាន​ពិធីសែនព្រេន​ច្រើន​ដូច​ជា ឪពុក​ម្ដាយ ព្រមទាំង​មេបា​ខាង​ប្រុស​ត្រូវ​ហែ​កូនកំលោះ​ពី​ផ្ទះ​របស់​ខ្លួន​ទៅ​ផ្ទះ​កូនក្រមុំ​ដោយ​មាន​តំណាង​មេកន្ទ្រាញ​ម្នាក់​កាន់​ដាវ កាំបិត​ដើរ​ខាង​មុខ​អម ដោយ​មានការ​វាយ​ឃ្មោះ ទះដៃ​បន្ទរ​។ លុះដល់​មាត់របង​ផ្ទះ​កូនក្រមុំ​ត្រូវ​ឈប់​ដើម្បី​សែន​ព្រេន​ម្ដង ដោយ​ការ​ចេញ​មក​ទទួល​របស់​ឪពុក​ម្ដាយ​ខាង​ស្រី រួច​ហែ​បន្ត​ចូល​ក្នុង​ដី​របង​ផ្ទះ​កូនស្រី​ជិត​ដល់​មាត់​ទ្វារផ្ទះ ត្រូវ​រៀបចំ​សែនព្រេន​ម្ដងទៀត ដោយ​មានកូន​ក្រមុំ​ចេញ​មក​ទទួល​ផង ទើប​គេ​ចាប់ផ្ដើម​ហែ​សាមីខ្លួន​ទាំង​ពីរ​ចូល​ក្នុងផ្ទះ​ដើម្បី​ធ្វើ​ពិធីសែនព្រេន​ធំ​នៅ​ក្នុង​ពិធី​រៀប​ការ​នេះ​។ ក្នុង​ពិធីសែនព្រេន​ធំ​នោះ ខាង​កូនក្រមុំ​មាន​រៀបចំ​ជ្រូក​ទាំងមូល​មួយ​ក្បាល ពាង​ស្រា​រលូង​មួយ ពាង​ស្រា​ធម្មតា​១ និង​មាន់​ពីរ​ក្បាល ។

លោក​ទី ឈឿ​ន បញ្ជាក់​ថា ពិធី​រៀប​អា​ពា​ហ៍ពិពាហ៍​តាម​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​មាន​រយ​:​ពេល​៣​ថ្ងៃ ។ ជនជាតិ​ដើម​ភាគតិច​ត្រូវ​អភិរក្ស និង​ថែរក្សា​ការពារ​ប្រពៃណីទំនៀមទម្លាប់ វប្បធម៌​របស់​ខ្លួន​ឲ្យ​នៅ​គង់វង្ស​។ នេះ​ជា​បំណង​របស់​លោក​ទី ឈឿ​ន​៕







loading...
ប្រភព:https://kohsantepheapdaily.com.kh

Thursday, August 18, 2016

វីធីថែរក្សាស្បែកមុខ និងរាងកាយដោយផ្លែល្ពៅ

ផ្លែល្ពៅមានផ្ទុកទៅដោយជាតិ Vitamin A, C, E, Potassium, Beta carotene& សារធាតុប្រឆាំងអុកស៊ីតកម្ម មានគុណប្រយោជន៍បំផុត ក្នុងការថែរក្សាស្បែក ឲ្យសម៉ត់រលោង ។

ផ្លែល្ពៅសម្បូរដោយ vitamin C ជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលកើតមានក្នុងរាងកាយ បង្កាភាពចាស់ជរា ដូចជាស្នាមជ្រួញ ស្នាមខ្មូត ការពារកម្ដៅថ្ងៃ បង្ការការខ្វះជាតិទឹកដែលបណ្តាលឲ្យស្បែកស្ងួត។ ស្បែករបស់យើង មានច្រើនប្រភេទខុសៗគ្នា ដូច្នេះអ្នកគួរតែជ្រើសរើសម៉ាសបិទ ដែលសមស្របនិងល្អបំផុត សម្រាប់ការថែរក្សាចិញ្ចឹមស្បែក។ ខាងក្រោមនេះគឺជាវិធីសាស្ត្រ ថែរក្សាស្បែកមុខនិងដងខ្លួន ដោយប្រើម៉ាសធ្វើអំពីផ្លែល្ពៅ។ ម៉ាសផ្លែល្ពៅអាចជួយជួសជុល រាល់ការខូចខាតនៃស្បែកដូចជា កើតមុន អុជខ្មៅ ស្បែកមិនស្មើពណ៌។ ល។ មិនតែប៉ុណ្ណោះវាធ្វើឲ្យស្បែកសម៉ត់ និង ភ្លឺរលោងថែមទៀតផង។
1. ម៉ាសផ្លែល្ពៅសម្រាប់ថែរក្សាស្បែកមុខ
ម៉ាសផ្លែល្ពៅសម្រាប់ស្បែកធម្មតា
ម៉ាសនេះ ធ្វើឲ្យស្បែកម៉ត់រលោង បំបាត់ស្នាមមុនអាក្រក់ផ្សេងៗ ជាពិសេសគឺមុនដែលកប់ជ្រៅនៅក្នុងស្បែក ជួយធ្វើឲ្យស្បែក ដែលធ្លាប់តែខូចខាតខ្មៅស្រអាប់ប្រែទៅជាស្រស់ថ្លាឡើងវិញ។
ធាតុផ្សំ៖ ផ្លែល្ពៅ១ផ្លែយក ¼ ,ទឹកក្រូចឆ្មារ & យ៉ាអួ ១ស្លាបព្រាកាហ្វេ


របៀបធ្វើ៖ ផ្លែល្ពៅកិនឲ្យម៉ត់ បន្ទាប់មកលាយល្បាយទាំងអស់ ចូលគ្នាឲ្យសព្វ រួចលាបវានៅលើមុខ។ ទុកចោលរយៈពេល ២០នាទី ទើបលាងជម្រះចេញនឹងទឹកក្ដៅឧណ្ហៗ។ ធ្វើដូចនេះឲ្យបានទៀងទាត់ ដើម្បីទទួលបានស្បែកស្រស់ស្អាត។ ប្រសិនបើស្បែកមានប្រតិកម្មមិនល្អ កុំធ្វើច្រើនដងពេកខ្លាច ធ្វើឲ្យស្បែកកាន់តែស្ងួត។
ម៉ាសសម្រាប់ស្បែកស្ងួត
ធាតុផ្សំ៖ ផ្លែល្ពៅមួយចំណិត , ទឹកឃ្មុំ & ប្រេងអូលីវ ១ស្លាបព្រាកាហ្វេ , យ៉ាអួ ២ស្លាបព្រាកាហ្វេ

របៀបធ្វើ៖ ល្ពៅកិនឲ្យម៉ត់ ( ឆ្អិនឬឆៅក៏បាន) លាយជាមួយធាតុផ្សំទាំងអស់នោះ បន្ទាប់មកលាបល្បាយនេះ នៅលើមុខទុកចោល១០ នាទីចុងក្រោយ លាងជម្រះនឹងទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តន៍វិធីនេះ 3ដង/ សប្ដាហ៍ នឹងជួយឲ្យអ្នកមានស្បែកម៉ត់រលោង។
ម៉ាសសម្រាប់ស្បែកមុខឡើងខ្លាញ់
ធាតុផ្សំ៖ ផ្លែល្ពៅកិនម៉ត់ ២ ស្លាបព្រា , ទឹកខ្មេះ&ផ្លែប៉ោមកិនឲ្យម៉ត់ ១/២ ស្លាបព្រាបាយ ទឹកឃ្មុំ ១/២ ស្លាបព្រាបាយ។
របៀបធ្វើ៖ លាយល្បាយទាំងនោះឲ្យសព្វ រួចលាបលើមុខ ទុកចោលចន្លោះពី 10-15 នាទី។ ម៉ាសនេះ សម្រាប់ថែរក្សាកោសិកាស្បែក ការពារសំណើម កាត់បន្ថយជាតិខ្លាញ់ ជួយធ្វើឲ្យស្បែកទន់ម៉ត់រលោង និងបង្ការភាពចាស់ជរាបានទៀតផង។
ម៉ាសសម្រាប់ស្បែកមានបញ្ហាគ្រប់យ៉ាង ៖
ធាតុផ្សំ៖ ផ្លែល្ពៅកិនម៉ត់ ¼ ចាន , ស៊ុត១ គ្រាប់(ផ្នែកលឿង) ,ទឹកឃ្មុំ & ទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ។

របៀបធ្វើ៖ លាយល្បាយទាំងនេះឲ្យសព្វ លាបលើមុខ និងក របស់អ្នកក៏បាន រួចទុកចោល ២០នាទី ទើបលាងជម្រះ នឹងទឹកក្ដៅឧណ្ហៗជាកាស្រេច។
2. ម៉ាសផ្លែល្ពៅសម្រាប់ថែរក្សាស្បែកដងខ្លួនឲ្យស
ម៉ាសប្រភេទនេះវាជួយថែរក្សាដល់ស្បែកកប់ជ្រៅពីខាងក្នុង ធ្វើឲ្យតុល្យភាពនៃស្បែកមានសំនើម ការពារមុន បង្រួមរន្ធញើស មានប្រសិទ្ធភាពខ្ពស់ និងបង្ការភាពចាស់ជរា។ ធាតុផ្សំ៖ ផ្លែល្ពៅ 200– 300g , ទឹកខ្មេះ&ផ្លែប៉ោម 3 – 4 ស្លាបព្រាបាយ។
របៀបធ្វើ៖ ផ្លែល្ពៅចិតសម្បកចេញយកតែគ្រាប់ លាងជម្រះនិងទឹកស្អាត យកទៅកិនឲ្យម៉ត់ រួចលាយជាមួយនឹងទឹកខ្មេះផ្លែប៉ោម ឲ្យទៅជាល្បាយ ម៉ត់ហើយស្មើ។ មុនដំបូងងូតទឹកជម្រះខ្លួនសិន បន្ទាប់មកលាបល្បាយនោះ លើខ្លួនហើយម៉ាស្សាថ្នមៗពី ១៥ ទៅ ២០ នាទី។ ចុងក្រោយងូតជម្រះនឹងទឹកស្អាត។
នេះគឺជាវិធីមួយដែលអាចកំចាត់កោសិកាខួចខាតផ្នែកខងក្រៅ ធ្វើឲ្យស្បែកស្រស់ស្អាត & ស្មើពណ៌។
ស្បែកសជាមួយនឹងផ្លែល្ពៅ ទឹកឃ្មុំ និងយ៉ាអួ
ធាតុផ្សំ៖ ផ្លែល្ពៅ 300g , ទឹកឃ្មុំ ១ ស្លាបព្រា ,ទឹកដោះគោជូរ ២ ស្លាបព្រា ។
របៀបធ្វើ៖ ល្ពៅចិតសម្បកឲ្យស្អាតយកតែសាច់ លាងទឹករួចយកទៅស្ងរ។ លាយជាមួយទឹកឃ្មុំ និងទឹកដោះគោជូរបង្កើតជាល្បាយខាប់។ ក្រោយពេលងូតទឹករួចលាបល្បាយនោះលើខ្លួន ម៉ាស្សាថ្នមៗប្រហែល ១៥ នាទីដើម្បីល្បាយនេះជ្រាបចូលទៅក្នុងស្បែក រួចងូតទឹកជម្រះចេញ និងលាបទឹកបន្តឹងស្បែក ធ្វើឲ្យស្បែកទន់ ម៉ត់រលោង ថែរក្សាស្បែកល្អបំផុត &ធ្វើឲ្យស្បែកសទៀតផង។ អ្នកគួរអនុវត្តន៍វិធីសាស្រ្តទាំងអស់នេះ ឲ្យបានទៀងទាត់ទើប ទទួលបានប្រសិទ្ធភាព ។
ប្រសិនបើលោកអ្នកមិនចង់ពិបាក និងពុំមានពេលគ្រប់គ្រាន់ ក្នុងការអនុវត្តន៍ឲ្យបានទៀងទាត់ លោកអ្នកអាចប្រើផលិតផល Gluta White Plus ព្រោះនៅក្នុង Gluta White Plusមានផ្ទុកទៅដោយសារ ជាតិវីតាមីនជាច្រើនយ៉ាង ពិសេសវីតាមីនC ជួយចិញ្ចឹមនិងថែរក្សាស្បែក ជួសជុលរាល់បញ្ហា ស្បែកខូចខាតរបស់អ្នកបានយ៉ាងឆាប់រហ័ស មិនតែប៉ុណ្ណោះ វាបង្ការការកើតមានអុកស៊ីតកម្ម ដែលនាំឲ្យស្បែកមើលទៅមានវ័យចំណាស់ និងបន្ថយរ៉ាឌីកាល់សេរីបានទៀតផង។Gluta White Plus ព្យាបាលស្នាមជ្រួញ ជាំ អាចម៍រុយ និងបញ្ហា ច្រើនយ៉ាងធ្វើឲ្យស្បែកភ្លឺរលោង។
ប្រសិនបើលោកអ្នកមិនចង់ពិបាក និងពុំមានពេលគ្រប់គ្រាន់ ក្នុងការអនុវត្តន៍ឲ្យបានទៀងទាត់ លោកអ្នកអាចប្រើផលិតផល Gluta White Plus ព្រោះនៅក្នុង Gluta White Plusមានផ្ទុកទៅដោយសារ ជាតិវីតាមីនជាច្រើនយ៉ាង ពិសេសវីតាមីនC ជួយចិញ្ចឹមនិងថែរក្សាស្បែក ជួសជុលរាល់បញ្ហា ស្បែកខូចខាតរបស់អ្នកបានយ៉ាងឆាប់រហ័ស មិនតែប៉ុណ្ណោះ វាបង្ការការកើតមានអុកស៊ីតកម្ម ដែលនាំឲ្យស្បែកមើលទៅមានវ័យចំណាស់ និងបន្ថយរ៉ាឌីកាល់សេរីបានទៀតផង។ Gluta White Plus ព្យាបាលស្នាមជ្រួញ ជាំ អាចម៍រុយ និងបញ្ហា ច្រើនយ៉ាងធ្វើឲ្យស្បែកភ្លឺរលោង។
Gluta White Plus មានវិញ្ញាប័ណ្ណប័ត្រត្រឹមត្រូវច្បាស់លាស់ ផលិតតាមស្តង់ដាបច្ចេកវិទ្យារបស់អាមេរិក ។






ប្រភព​​:https://www.khmerload.com/news/51719
loading...

Sunday, August 14, 2016

រូបមន្តធម្មជាតិ ទាំង ៣យ៉ាងនេះ អាចជួយឲ្យសុដន់ តឹងណែន មិនធ្លាក់យារ ជារៀងរហូត

ជាការពិតណាស់ មនុស្សស្រីគ្រប់រូបច្បាស់ជា ប្រាថ្នាចង់បានភាពទាក់ទាញមួយដែល សំខាន់បំផុតនោះ គឺសុដន់មូលក្លុំ មិនយារធ្លាក់ជាក់ជាមិនខាន។
loading...
នៅថ្ងៃនេះ យើងនឹងនាំអ្នកឲ្យយល់ដឹងពីតិចនិក និងគ្រឿងផ្សំសាមញ្ញ​ ដែលមានប្រសិទ្ធិភាពគួរឲ្យភ្ញាក់ផ្អើល ក្នុងការធ្វើឲ្យសុដន់តឹងណែនល្អតែម្តង។
1. ត្រសក់ និងស៊ុតលឿង
ស៊ុត​លឿង ពិតជាសម្បូរទៅដោយជាតិប្រូតេអ៊ីន​ខ្ពស់ ដែលជា​ដំណោះស្រាយ ​បែបធម្មជាតិ​ដ៏​ល្អបំផុត ក្នុងការធ្វើ ឲ្យសុដន់តឹងណែនល្អ។ ចំណែកឯត្រសក់ ក៏សម្បូរទៅដោយជាតិទឹក និង​សារធាតុ​ចិញ្ចឹម ​​ដែលអាច​ការពារ​មិន​ឲ្យ ​សុដន់​យារធ្លាក់ និងមូលក្លុំ ស្អាតបែបធម្មជាតិផងដែរ។
វិធីប្រើ៖ អ្នកគ្រាន់តែ យក​ត្រសក់មួយផ្លែតូចល្មម ក្រឡុកឲ្យម៉ត់ល្អ ហើយដាក់​ស៊ុត​លឿង​មួយគ្រាប់ និងប៊ឺរមួយ ស្លាបព្រា កូរចូលគ្នាឲ្យសប់ ដើម្បីធ្វើជាម៉ាស់។ នៅពេលធ្វើរួចរាល់ហើយ លាបវានៅលើសុដន់​ និងទុកឲ្យ​បាន​កន្លះម៉ោង ទើបលាងសម្អាត​ជាមួយ​ទឹកធម្មតាចេញ ជាការស្រេច។
ចំណាំ៖ ម៉ាស់នេះធ្វើតែម្តង ក្នុងមួយសប្តាហ៍បានហើយ។
2. ស៊ុតផ្នែកស
ស៊ុតផ្នែកស ​មាន​លក្ខណៈសម្បត្តិពិសេស ជួយការពារ​ភាព​រួញស្វិត និង​ផ្តល់សំណើមដល់ស្បែក​។ ជា​ពិសេសស៊ុត ផ្នែកស មានផ្ទុកទៅដោយសារធាតុម្យ៉ាង ដែលអាចជួយការពារ មិនឲ្យសុដន់ធ្លាក់យារបានផងដែរ។
វិធីប្រើ៖ វៃបំបែកស៊ុតមួយគ្រាប់ រហូតដល់ឡើងជាពពុះ រួច​លាប​វានៅលើ​សុដន់ ហើយទុកវា​ចោល​រយៈពេល​ ៣០នាទី។ លាងសម្អាត​ជាមួយទឹកខ្ទឹមបារាំង និងទឹកត្រសក់ ហើយ​ចុងក្រោយសឹម លាងសម្អាត​ជាមួយនឹង​ទឹក​ធម្មតាចេញ ជាការស្រេច​។
ចំណាំ៖ អនុវត្តវិធីនេះ ​មួយសប្តាហ៍​ម្តង​ដែរ។
3. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារ សុដន់របស់អ្នក ពីការបំផ្លាញ ដោយរ៉ាឌីកាល់សេរី។
វិធីប្រើ៖ លាបសារធាតុជែលប្រទាលកន្ទុយក្រពើធម្មជាតិ នៅលើសុដន់របស់អ្នក ហើយម៉ាស្សាថ្នមៗ ជាចលនារង្វង់ ឲ្យបាន ១០នាទី។ ទុកវានៅលើសុដន់ ឲ្យបាន១០នាទីទៀត សឹមលាងចេញជាមួយទឹកក្តៅឧណ្ហ៍ៗជាការស្រេច។
ចំណាំ៖ ធ្វើបែបនេះឲ្យបាន ៤ ទៅ ៥ដង ក្នុងមួយសប្តាហ៍៕











ប្រភព:https://www.khmerload.com/news/44473

រូបមន្តធម្មជាតិល្អៗ ទាំងនេះ អាចជួយឲ្យ «ស្បែកសស្អាត» ដោយមិនចាំបាច់ប្រើឡេ!

ជាការពិត មនុស្សស្រីភាគច្រើន តែងប្រាថ្នាចង់បានស្បែកសស្អាត ដែលពេលខ្លះ ពួកគេបានចំណាយថវិកាជាច្រើន ទៅលើការទិញផលិតផល រឺក៏ឡេលាបផ្សេងៗជាដើម។ ប៉ុន្តែប្រិយមិត្តប្រហែលជា​ មិនដឹងនោះទេថា មានតិចនិកល្អៗមួយចំនួន អាចជួយឲ្យស្បែករបស់អ្នក សស្អាតតាមធម្មជាតិបាន៖


១) ទឹកដោះគោជូរ៖ ចំពោះទឹកដោះគោជូរ អាចជួយឲ្យស្បែករបស់អ្នក សស្អាតបាន ដែលវាមានសារធាតុចិញ្ចឹមខ្ពស់ ជួយពង្រឹងដល់សុខភាព និងសម្រស់។ មិនតែប៉ុណ្ណោះ វាមានជាតិអាស៊ីត Lactic ដែលល្អ ចំពោះប្រភេទស្បែក។ ចំពោះវិធីអនុវត្ត គឺត្រូវលាយទឹកឃ្មុំបន្តិច និងទឹកដោះគោជូរ រួចលាបលើស្បែក ទុករយៈពេល ១៥នាទី។ បន្ទាប់មក លាងចេញ ជាមួយទឹកស្អាតធម្មតាជាការស្រេច។ អ្នកគួរតែឧស្សាហ៍អនុវត្តវិធីនេះ ឲ្យបានជាប្រចាំ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
២) ទឹកក្រូចឆា្មរ៖ ទឹកក្រូចឆ្មារ ត្រូវបានគេយកទៅប្រើប្រាស់ ជាមួយស្បែក អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ព្រោះវាមានផ្ទុក អាស៊ីតម្យ៉ាង ដែលជួយឲ្យស្បែកភ្លឺសស្អាត និងជួយកម្ចាត់ស្រទាប់ខាងលើ ដែលជាកោសិកាខ្មៅស្រអាប់។ ហើយវិធីអនុវត្តវិញ គឺយកសំលី មកជ្រលក់ទឹកក្រូចឆ្មារ រួចលាបលើស្បែកឲ្យបានសព្វ។ បន្ទាប់មកទុកចោលប្រមាណ១៥នាទី ចាំលាងចេញ ជាមួយទឹកក្តៅឧណ្ឌៗ ជាការស្រេច។

៣)​ ទឹកឃ្មុំ៖ ប្រសិនបើស្បែករបស់អ្នកខ្មៅ និងស្ងួតស្រអាប់ ទឹកឃ្មុំ អាចជួយអ្នកបាន ព្រោះថាវាអាចកច្ចាត់ចេញ នូវកោសិកាស្បែកដែលងាប់ ហើយជួយឲ្យស្បែកមើលទៅភ្លឺថ្លា​ និងសស្អាត។ ក្នុងនោះដែរ អ្នកអាចលាបទឹកឃ្មុំ ត្រង់ស្បែកមុខក៏បាន ស្បែកដងខ្លួនក៏បាន  រួចទុកចោលមួយសន្ទុះ ចាំលាងទឹកចេញ។ ហើយក៏មានវិធីមួយទៀតផងដែរ គឺអ្នកអាចលាយ ជាមួយទឹកក្រូចឆ្មារ ទឹកឃ្មុំ ទឹកដោះគោ និងប្រេងអាល់ម៉ុន ហើយលាយសារធាតុទាំងអស់នេះ ឲ្យសព្វចូលគ្នា។ រួចទុកចោល រយៈពេល១៥នាទី ចាំលាងជាមួយទឹកធម្មតាជាការស្រេច។
៤) ប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើ គឺវាពិតជាងាយស្រួលក្នុងការដាំ ហើយវាក៏មានប្រយោជន៍ សម្រាប់ស្បែកផងដែរ ដែលវាជួយឲ្យលូតលាស់ នូវកោសិកាស្បែកថ្មី និងជួយជួសជុលជាលិកាដែលត្រូវបំផ្លាញ។ ក្នុងនោះដែរ បើនិយាយពីវិធីអនុវត្តវិញ គឺពិតជាងាយស្រួលខ្លាំងណាស់ ដែលគ្រាន់តែយកប្រទាលកន្ទុយក្រពើ មកចិតយកជេល នៅខាងក្នុងរបស់វា រួចយកមកលាបស្បែករបស់អ្នក រយៈពេល៣០នាទី ហើយលាងទឹកចេញជាការស្រេច។
៥) ល្ហុង៖ ចំពោះផ្លែល្ហុង គឺជារូបមន្តដ៏ល្អមួយ អាចជួយឲ្យស្បែកសស្អាត និងមានពន្លឺ។ វាមិនពិបាកនោះទេ គ្រាន់តែអ្នកឧស្សាហ៍ទទួលទានផ្លែល្ហុងឲ្យបានច្រើន ដើម្បីទទួលបានអត្ថប្រយោជន៍សំបូរបែប។ ចំពោះវិធីមួយទៀត អ្នកអាចយកផ្លែល្ហុង មកត្រដុសស្បែករបស់អ្នក ដោយផ្ទាល់តែម្តង រហូតទាល់តែស្ងួត ហើយចាំលាងទឹកចេញជាការស្រេច។
៦) ល្មៀត៖  ល្មៀត មានសារធាតុអុកស៊ីតកម្មខ្ពស់ ជួយដល់ស្បែក។ ចំពោះវិធីអនុវត្តវិញ គ្រាន់តែយកក្រែមទឹកដោះគោ មកលាយជាមួយនឹង ម្សៅល្មៀតមួយចំនួន បន្ទាប់មកលាបវា និងទុកវាចោល រហូតទាល់តែស្ងួត។ ចុងក្រោយចាំលាង ជាមួយនឹងទឹកក្តៅឧណ្ឌៗជាការស្រេច។
៧) សណ្តែកសៀង៖ សណ្តែកសៀង ជាអាហារធម្មជាតិមួយ ដែលជួយប្រឆាំងនឹងភាពចាស់ដ៏ល្អបំផុត ព្រោះថា វាមានផ្ទុកនូវសារធាតុ Isoflavone។ បន្ថែមពីនេះទៅទៀត សារធាតុប្រឆាំងអុកស៊ីតកម្ម បានរកឃើញ នៅក្នុងសណ្តែកសៀង គឺវាជួយថែទាំស្បែក ឲ្យមានភាពរលោងស្អាត។ ដូច្នេះអ្នកគួរតែព្យាយាម ទទួលទានផលិតផល ណា ដែលមានជាតិសណ្តែកសៀង ដូចជា តៅហ៊ូ ទឹកដោះគោដែលផ្សំពីសណ្តែកសៀង ជាដើម ព្រោះវាជួយឲ្យស្បែកសស្អាតបាន។
៨) ចេក៖ ចេកសម្បូរទៅដោយ ជាតិវីតាមីន B វីតាមីន E វីតាមីន A ខ្ពស់ ដែលវាជាអាហារដ៏ល្អបំផុត ជួយប្រឆាំងនឹងភាពចាស់។ ដើម្បីទទួលបានស្បែកសស្អាត ជាងពីមុន អ្នកគួរតែញ៉ាំផ្លែចេក ១ ទៅ២ផ្លែ ជាប្រចាំ រឺក៏អ្នកអាចយកផ្លែចេកស្រស់ៗ មកបិទលើមុខរបស់អ្នកក៏បានផងដែរ ដើម្បីធ្វើឲ្យស្បែករបស់អ្នក កាន់តែមានពន្លឺចែងចាំង។
៩) ​ទឹកដូង៖ ទឹកដូង ជារូបមន្តសម្រស់មួយ ដ៏ងាយស្រួលអនុវត្តបំផុត សម្រាប់អ្នកដែលចង់បានស្បែកសស្អាត ដោយធម្មជាតិ។ ចំពោះទឹកដូង ត្រូវបានគេដឹងថា មានជាតិវីតាមីន និងជាតិរ៉ែផ្សេងៗទៀត ដែលចាំបាច់សម្រាប់សុខភាព។ ហើយវាក៏មានជាតិកាឡូរីទាបផងដែរ។ ក្នុងនោះដែរ ទឹកដួង ជួយឲ្យស្បែករបស់អ្នក ភ្លឺថ្លា និងជួយឲ្យស្បែកមានជាតិសំណើម ពីខាងក្នុង។ វិធីអនុវត្ត គឺអ្នកក៏អាចយកសំលី មកជ្រលក់ទឹកដូង រួចលាបលើផ្ទៃមុខផងដែរ ហើយអ្នកមិនចាំបាច់លាងទឹកចេញនោះទេ។

១០) ផ្លែគីវី៖ ផ្លែគីវី សម្បូរទៅដោយវីតាមីន C ដែលជួយឲ្យ ស្បែកសស្អាតដោយធម្មជាតិ។ ហើយអ្នកក៏អាចយកផ្លែគីវីស្រស់ មកលាបត្រង់កន្លែង ស្នាមខ្មៅ រឺក៏ស្នាមសម្លាក ដើម្បីទទួលបានស្បែកម៉ត់រលោងស្អាត។

ទាំងនេះជាតិចនិកល្អៗ ក្នុងការជួយឲ្យស្បែករបស់អ្នកសស្អាត តាមបែបធម្មជាតិ ដោយមិនចាំបាច់ចំណាយថវិកាច្រើន៕








loading...
ប្រភព:https://www.khmerload.com/news/46490

ពណ៌សក់អ្វីខ្លះ ពេញនិយមបំផុត ក្នុងចំណោមយុវវ័យខ្មែរ ប្រចាំឆ្នាំ២០១៦ នេះ?

ភ្នំពេញ៖ ក្នុងឆ្នាំថ្មី​២០១៦ អ្វីៗគ្រប់យ៉ាង ផ្លាស់ប្តូរទៅតាមសម័យកាល មិនថាស្ទាយតុបតែងខ្លួន របស់ប្រើប្រាស់ ឬចិត្តគំនិតនោះទេ។ ពិសេសទៀតសម្ផស្សតែម្តង តែងតែមានភាពផ្លាស់ប្តូរ ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។
ជាការពិតណាស់ មនុស្សមួយចំនួន តែងតែចង់ផ្លាស់ប្តូរមកអ្វីដែលថ្មីប្លែក ដើម្បីអភិវឌ្ឍន៍ខ្លួន ឈានទៅកាន់ភាពទាន់សម័យ និងស៊ីវីល័យថែមមួយកំរិតទៀត។ ដូចគ្នានេះដែរ យុវវ័យមួយចំនួន ពួកគេគិតថាភាពទាន់សម័យ តាមរយៈការផ្លាស់ប្តូរពណ៌សក់ ដែលកំពុងតែទទួលបាន ការពេញនិយមយ៉ាងខ្លាំង នៅតាមបណ្តាប្រទេសជឿនលឿននីមួយៗ។

ចំពោះយុវវ័យកម្ពុជាមួយចំនួនវិញ ក៏មានជំនឿថាមិនខុសគ្នាប៉ុន្មានដែរ ក្នុងការផ្លាស់ប្តូរម៉ូត និងពណ៌សក់ ដោយពួកគេគិតថា អាចនាំមកនូវភាពស្រស់ស្អាតទាក់ទាញ និងស៊ីវីល័យ ហើយអាចជំរុញឲ្យក្លាយជា មនុស្សថ្មីម្នាក់ទៀត។
ទន្ទឹមនឹងនេះ ក្រុម​ការងារខ្មែរឡូត បានស្វែងរកនិងចុះទៅកាន់ ហាងសាឡនមួយចំនួនដោយផ្ទាល់ នៅក្នុងរាជធានីភ្នំពេញ ដែលតាមដឹង លឺថាសុទ្ធតែជាហាងល្បី ជំនាញផ្នែកសក់ និងជំនាញផ្នែកតុបតែងសក់ ដែលមិត្តៗយុវវ័យខ្មែរ ចូលចិត្តទៅ។
ខ្មែរឡូតបានធ្វើការសាកសួរពួកគាត់ អំពីចំណង់ចំណូល របស់យុវវ័យខ្មែរបច្ចុប្បន្ននេះ ថាភាគច្រើនបំផុត ពួកគេចូលចិត្តលេងម៉ូតសក់ពណ៌អ្វី និងតើពណ៌អ្វីដែលពេញនិយមខ្លាំងជាងគេបំផុត នៅក្នុងឆ្នាំ ២០១៦ នេះ? តាមដានទាំងអស់គ្នា!
អ្នកឯកទេសយ៉ាងប៉ិនប្រសព្វ ប្រចាំហាងថែរក្សាសម្ផស្ស The Orchid Salon & Spa ដែលទំនើប និងមានផាសុកភាព បានបង្ហើបប្រាប់មកកាន់ ក្រុមការងារខ្មែរឡូតថា ជាធម្មតាភ្ញៀវដែលអញ្ចើញមកកាន់ ហាងរបស់គាត់ បើនិយាយទៅ មានភ្ញៀវមកលាបថ្នាំសក់មិនលួសឡើយ ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់កត់សម្គាល់នោះ គឺភាគច្រើនខ្លាំងមែនទែន អតិថិជននិយមលេងសក់ «ពណ៌ស្លែ និងពណ៌ស្លែបែក» ព្រោះពួកគាត់គិតថាពណ៌ទាំងនេះ មើលទៅសីុវីល័យ ហើយទាក់ទាញ និងមើលទៅមានលក្ខណៈស្រគត់ស្រគុំម៉្យាងដែរ។ បន្ទាប់មក មានដូចជា «ពណ៌ស្វាយ និង ពណ៌ធម្មជាតិ» ក៏ពេញនិយមច្រើនផងដែរ។
ជួបជាមួយអ្នកឯកទេស ប្រចាំហាងដ៏ពេញនិយមមួយទៀត Platinium Salon (ផ្លាទីនីម សាឡន) បានប្រាប់ក្រុមការងារខ្មែរឡូតថា ធម្មតាអតិថិជនអញ្ចើញមកកាន់ហាងរបស់គាត់ មានមួយចំនួនធំមកលាបសក់តែម្តង។ ពណ៌សក់ដែលពេញនិយម និងដាច់បំផុត ប្រចាំហាងរបស់គាត់ គឺ «ពណ៌ទឹកប្រាក់» ឬអាចហៅបានម៉្យាងទៀតថា «ពណ៌ប្រផេះ»។ បន្ទាប់ពីនេះ មានពណ៌បន្ទាប់បន្សំមួយចំនួន ដែលយុវវ័យភាគច្រើននិយមចូលចិត្តនោះ គឺប្រភេទ «ឆ្កឹះពណ៌» ដូចជា «ពណ៌ខៀវ ស្វាយ និងផ្កាឈូក» ជាដើម។ រីឯតំលៃវិញ ជាធម្មតាតំលៃចាប់ពី ៤០$ ដល់ ៨០$ទៅតាមប្រភេទសក់វែង ឬខ្លី។
សរុបសេចក្តីមក យោងតាមការសាកសួរក្រៅផ្លូវការ ពីសំណាក់ហាងសាឡនល្បីៗមួយចំនួន និងមិត្តយុវវ័យមួយចំនួននៅខាងក្រៅផងនោះ អាចបញ្ជាក់បានថា បច្ចុប្បន្ននេះពណ៌សក់ដែលយុវវ័យកម្ពុជាយើង និយមជាងគេបំផុត ប្រចាំឆ្នាំ២០១៦នេះ មានដូចជា ពណ៌ប្រផេះ (ស ឬទឹកប្រាក់) ពណ៌ស្វាយ ពណ៌ស្លែនិងជាលក្ខណៈឆ្កឹះពណ៌៕
ចុះប្រិយមិត្តវិញ ចូលចិត្តពណ៌សក់អ្វីដែរ និងយល់យ៉ាងណា ចំពោះពណ៌សក់ទាំងនេះ?

loading...





loading...
ប្រភព:https://www.khmerload.com/category/15?page=5
loading...