រាជធានីភ្នំពេញ ៖ យោងតាមអង្កការសុខភាពពិភពលោក(WHO)បានឲ្យដឹងថា កាល់ស្យូម ជាសារធាតុដែលមានសារៈសំខាន់ ណាស់ចំពោះមនុស្សគ្រប់រូបមិនថា ក្មេង ចាស់ ប្រុស ឬស្រី ពិសេសនោះស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូនរឹត តែត្រូវ ការសារធាតុកាល់ស្យូមគ្រប់គ្រាន់ សម្រាប់សុខភាពខ្លួននិង ទារកក្នុងផ្ទៃដោយសារក្នុងអំឡុងពេលមានផ្ទៃ ពួកគាត់ប្រឈមនឹង បញ្ហាបាត់បង់ជាតិកាល់ស្យូមខ្លាំងជាងគេ ។
ដើម្បីសុខភាពល្អទាំងខ្លួនឯង និងទារកក្នុងផ្ទៃ អ្នកម្តាយគ្រប់រូបអាចទទួលបាន សារធាតុកាល់ស្យូមពីអាហារមួយចំនួនដូចជាបន្លែបៃតង ទឹកដោះគោជាដើម។ល។ ក៏ប៉ុន្តែតើអ្នកម្តាយដែលកំពុងពពោះកូន និង បំបៅដោះកូនគ្រប់រូបប្រាកដទេថាខ្លួនបានបរិភោគអាហារដែលសំបូរ សារធាតុកាល់ស្យូមគ្រប់គ្រាន់? ។
ប្រភពដដែលបានដឹងថា ស្ត្រីមានផ្ទៃពោះទាំងឡាយដែលទទួលទានកាល់ស្យូមមិនបានគ្រប់គ្រាន់ គប្បីទទួលទានកាល់ស្យូមបំពេញបន្ថែម អំឡុងពេល មានផ្ទៃពោះ ដើម្បីការពារការពុកឆ្អឹង ជំងឺបម្រុងក្រឡាភ្លើង និងជំងឺសំពាធឈាមឡើងខ្ពស់ ។ ជាងនេះទៅទៀតនោះ ទារកនៅក្នុង ផ្ទៃក៏ត្រូវការស្រូបសារធាតុកាល់ស្យូមពីម្តាយដើម្បីការលូតលាស់ដ៏ល្អប្រសើររហូតដល់ពេលសម្រាល។ សម្រាប់អ្នកម្តាយ ដែល កំពុងពពោះ និងបំបៅដោះកូនគួរស្វែងយល់ឲ្យបានច្បាស់អំពីសារៈសំខាន់នៃកាល់ស្យូម និងវិធីក្នុងការទទួលបានសារធាតុ កាល់ស្យូមគ្រប់គ្រាន់សម្រាប់សុខភាពខ្លួនឯង និងទារកនៅក្នុងផ្ទៃ ។
យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងទៀតថា នៅអំឡុងពេល៣ខែចុងក្រោយនៃគភ៌ ទារកនៅក្នុងផ្ទៃកំពុងលូតលាស់ឆ្អឹង។ ក្រុមវេជ្ជបណ្ឌិតបានឲ្យដឹង ទារកពិតជាចាំបាច់ក្នុងការទាមទារនូវជាតិកាល់ស្យូមពីម្តាយរបស់ខ្លួនដើម្បីធ្វើឲ្យឆ្អឹងលូតលាស់ ធ្វើឲ្យបេះដូង សរសៃប្រសាទ និងសាច់ដុំមានសុខភាពល្អ។ កាល់ស្យូមជួយឲ្យចង្វាក់បេះដូងទារកដំណើរការធម្មតា និងមានលទ្ធភាពក្នុងការធ្វើកំណកឈាម។ ក្នុងដំណាក់កាល១០០០ថ្ងៃនៃជីវិតដំបូងគឺជាអំឡុងពេលដែលទារកមានការលូតលាស់ខ្លាំង ទារកពិតជាចាំបាច់ណាស់ក្នុងការនាំចូលនូវសារជាតិកាល់ស្យូមបន្ថែមស្មើនឹង ២-៤ដងធៀបនឹងមនុស្សពេញវ័យដោយផ្អែកទៅលើទម្ងន់ខ្លួនកុមារគិតជាគីឡូក្រាម ។
ជាមួយគ្នានោះដែរប្រសិនបើស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូនដែលខ្វះជាតិកាល់ស្យូម អាចជួបបញ្ហាមួយចំនួនដូចជា៖ រមួលក្រពើ,កន្ត្រាក់សាច់ដុំ,ខ្សោយសាច់ដុំឆ្អឹងស្ពោត។ល។
ជាងនេះស្រី្តដែលកង្វះសារធាតុកាល់ស្យូមនៅពេលមានផ្ទៃពោះអាចរងគ្រោះដោយសារជំងឺមួយបម្រុងក្រឡាភ្លើង។ ជាពិសេសវាអាចកើតឡើងក្នុងកំឡុងពេលស្ត្រីមានផ្ទៃពោះនៅសប្តាហ៍ទី២០ ហើយកើតឡើងច្រើនបំផុតចំពោះស្រី្តមានផ្ទៃពោះលើកដំបូង។
តាមពិតជំងឺនេះអាចចាត់ទុកជាផលលំបាកមួយដល់ស្ត្រីមានផ្ទៃពោះ ព្រោះថាវាកើតឡើងដោយមិនបានបញ្ចេញរោគសញ្ញាឲ្យឃើញ ហើយក៏មិនបានបង្កឲ្យមានអារម្មណ៍ថាឈឺត្រង់ណាដែរ តែទោះជាយ៉ាងណា ក៏នៅមានករណីខ្លះ វាបញ្ចេញរោគសញ្ញា។ រោគសញ្ញាមួយចំនួនដែលអាចសំគាល់ជំងឺបម្រុងក្រឡាភ្លើងបានរូមមាន៖ លើសសំពាធឈាម,ហើមដៃ និង ជើង,ឈឺក្បាល,ស្រវ៉ាំងភ្នែក។
សូមជម្រាបថាស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនទាំងឡាយអាចទទួលទានអាហារមួយចំនួនដែលសំបូរជាតិកាល់ស្យូមរាល់ថ្ងៃមានដូចជា៖តៅហ៊ូ២ដុំទម្ងន់៥៦ ក្រាម មានកាល់ស្យូមចំនួន ៤៥ មីលីក្រាម ទឹកដោះគោជូរលាយផ្លែឈើ១កំប៉ុងតូចទម្ងន់១៣០ ក្រាម មានកាល់ស្យូមចំនួន១៣០ មីលីក្រាម។
ទឹកដោះគោគ្មានជាតិខ្លាញ់១ពែងមានកាល់ស្យូម ៣០០ មីលីក្រាមការទទួលទានអាហារទាំងនេះជាប្រចាំនឹងអាចផ្តល់សារធាតុកាល់ស្យូមចាំបាច់ដល់សុខភាពមាតា និងការលូតលាស់របស់ទារកក្នុងផ្ទៃ។
យោងតាមការសិក្សាស្រាវជ្រាវថ្មីបំផុតនៅភាគខាងលិចនៃប្រទេសអាល់ហ្សេរីបានឲ្យដឹងថាកំឡុងមានផ្ទៃពោះ ស្រី្តចំនួន៧០.៥៥%បានជួបបញ្ហាកង្វះជាតិកាល់ស្យូម ។
ដោយឡែកបើយោងតាមសៀវភៅណែនាំអំពីការពពោះនៅសហរដ្ឋអាមេរិកដែលមានចំណងជើងថា «ការមានផ្ទៃពោះ និងកំណើតទារក” ឲ្យដឹងថា មានការស្រាវជ្រាវចំនួន១៣ផ្សេងគ្នានៅក្នុងឆ្នាំ២០១៤ ដែលមានអ្នកចូលរួមជាស្ត្រីចំនួន ១៥៧៣០នាក់ បានបង្ហាញថាការបន្ថែមកាល់ស្យូម១០០០មីលីក្រាមក្នុងមួយថ្ងៃមានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយហានិភ័យជំងឺបម្រុងក្រឡាភ្លើងបានពី៣១% ទៅ ៦៥% ជាពិសេសចំពោះស្ត្រីដែលទទួលទានអាហារដែលពុំសូវសម្បូរកាល់ស្យូម»៕
ប្រភព:https://kohsantepheapdaily.com.kh/

No comments:
Post a Comment