១.ទឹកផ្លែព្នៅ៖ គឺជាឱសថទឹកភេសជ្ជៈម្យ៉ាង ដែលអាចជួយបន្ថយអាការទល់លាមក បំបាត់ភាពអស់កម្លាំង និងអាការៈក្រហាយទ្រូងបានយ៉ាងល្អ។
• វិធីធ្វើទឹកព្នៅ៖
-យកផ្លែព្នៅស្រស់ទៅពុះជាចំណិតស្តើងៗ ឆ្កឹះគ្រាប់ចេញ រួចយកទៅហាលឱ្យស្ងួត។
-ដាក់ចំណិតផ្លែព្នៅដាំជាមួយទឹកស្អាត៣០០មីលីលីត្រឱ្យពុះប្រមាណ១0-១៥នាទីក្នុងកម្តៅមធ្យម។
-បន្ថែមស្ករស១៥ក្រាមក្នុងទឹកពុះ រហូតដល់រលាយជាតិស្ករទើបបិទភ្លើង ទុកឱ្យវាត្រជាក់សឹមចាក់ចូលទៅក្នុងដបស្អាតក្លាស្សេ ក្នុងទូទឹកកកដើម្បីរក្សាបានយូរ។
អ្នកក៏អាចផឹកនេះលាយជាមួយទឹកកកបាន ពិសេសក្នុងអំឡុងរដូវក្តៅខ្លាំង ដើម្បីឱ្យមានអារម្មណ៍ស្រស់ថ្លា ឬអ្នកខ្លះអាចចូលចិត្តទទួលទានដោយគ្មានលាយស្ករ ឬអាចផឹកក្តៅៗក៏អាចទទួលបាននូវគុណប្រយោជន៍ដូចគ្នា។

• វិធីធ្វើទឹកផ្លែឈើគ្រប់មុខ (ដោយមិនចាំបាច់ដាក់ស្ករក៏ឆ្ងាញ់ដែរ)៖
-យកការ៉ុត ស្វាយ និងម្នាស់មកកិនលាយបញ្ចូលគ្នា។
-ចាក់ទឹកឆ្អិនចូលបន្តិច ព្រមទាំងបន្ថែមអំបិលប្រហែលមួយស្លាបព្រាកាហ្វេផង នោះវានឹងមានរសជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយផងដែរ ហើយទោះបីជាអ្នកញ៉ាំវារាល់ថ្ងៃយ៉ាងណាក៏មិនឡើងគីឡូដែរ។

• វិធីធ្វើទឹកស្លឹកគ្រៃ៖
-យកគល់ស្លឹកគ្រៃប្រមាណ ២00ក្រាមកាត់វាទៅជាបំណែកតូចៗ។
-ដាក់ដាំក្នុងទឹក២៥0មីលីលីត្រ រង់ចាំទឹករំពុះរម្ងាស់ពី៥-១0នាទី បន្ទាប់មកត្រងយក កាកចេញ។
-បន្ថែមស្ករប្រហែល១៥ក្រាម រួចកូរឱ្យរលាយចូលគ្នា ហើយបើអ្នកចូលចិត្តញ៉ាំជាមួយ រសជាតិជូរអែមៗបន្តិចផង ក៏អាចច្របាច់ក្រូចឆ្មារដាក់បានដែរ។ បន្ទាប់មកដាំឱ្យពុះ ១-២នាទីទៀត ដើម្បីឱ្យវារលាយចូលគ្នាល្អ ចុងក្រោយគឺទុកឱ្យត្រជាក់សឹមចាក់ ចូលដបរក្សា។ វាជាភេសជ្ជៈល្អបំផុត ជួយកាត់បន្ថយសីតុណ្ហក្តៅក្នុងរាងកាយ តម្រូវសម្ពាធឈាម បន្ថែមចំណង់អាហារ និងផ្តល់ក្រៅពីនេះអុកស៊ីសែនទៅក្នុង កោសិកាជួយឱ្យកោសិកាសាច់ដុំ បំពេញមុខងារបានពេញលេញ។

loading...
ប្រភព:https://www.khmerload.com/category/15
No comments:
Post a Comment