Saturday, August 13, 2016

សំ ប៉ូលីដា កំពុងតែធ្វើឲ្យទស្សនិកជន វិលក្បុង ជាមួយពាក្យ «ស្រវឹងស្រារចេះតែនិយាយ ថាប្តីប្រើអំពើហិង្សា»


ភ្នំពេញ៖ ស្របពេលការងើងឆ្ងល់ជាច្រើន ទាក់ទិននឹងរឿងរ៉ា តារាកំប្លែង និងជាតារាចម្រៀង ជើងចាស់ អ្នកនាង សំ ប៉ូលីដា ដែលកំពុងតែមានសភាព របួសពេញខ្លួន ព្រមទាំងបាក់ជើងថែមទៀតផងនោះ មានមន្ទិលជាច្រើនលើកឡើងថា ជាទង្វើរបស់ស្វាមីសំនព្វចិត្ត របស់អ្នកនាង លោក ស្វាយ ស៊ីសុថា ប្រើអំពើហិង្សាទៅលើ អ្នកនាង តែសម្រាប់ការឆ្លើយតបទៅមន្ទិលនេះ អ្នកនាង សំ ប៉ូ លីដា និយាយថា នេះជាការធ្វេសប្រហែសដោយខ្លួនឯង​ តែប៉ុណ្ណោះ មិនមានអ្វីដូចដែលគេបានលើកឡើងនោះទេ ។
បន្ទាប់ពីរឿងរ៉ាវ ដែលគួរឲ្យអាណិតមួយ ចំពោះតារាកំប្លែង និងជាតារាចម្រៀង ជើងចាស់ អ្នកនាង សំ ប៉ូ​លីដា ដែលមានរងរបួសបាក់ជើង ហើយអ្នកនាង បានសម្រាកព្យាបាល នៅហាងមួយកន្លែង នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាមួយការលើកឡើងផ្សេងៗគ្នាថា អ្នកនាង មិនមែនរបួសដោយសារ ការធ្វេសប្រហេសនោះទេ គឺត្រូវស្វាមីអ្នកនាង ប្រើអំពើហិង្សាមកលើអ្នកនាង ទើបមានសភាពដល់ថ្នាក់នេះ ប៉ុន្តែសម្រាប់ការលើកឡើងទាំងអស់នេះ អ្នកនាង សំ ប៉ូលីដា បានបដិសេដទាំងស្រុង ដោយបានប្រាប់ LookingTODAY នៅថ្ងៃទៅទី​ ១៣ ខែសីហា ឆ្នាំ២០១៦នេះថា ការលើកឡើងនេះ វាមិនមែនជាការពិតនោះទេ របួសបាក់ជើងនេះ គឺ បញ្ហានេះអ្នកនាងដួលដោយខ្លួនឯង ដូចដែលអ្នកនាង បាននិយាយម្តងហើយម្តងទៀតអញ្ចឹង ហើយវីដេអូដែលគេគ្រប់គ្នា បានចែកចាយបន្តព្រោងព្រាតលើ បណ្តាញសង្គម ហ្វេសប៊ុក ដោយអ្នកនាងនិយាយដោយផ្ទាល់នៅក្នុងវិដេអូនោះថា ប្តីអ្នកនាងបានប្រើប្រាស់ អំពើហិង្សាមកលើខ្លួននោះ វាជាវីដេអូយូរមកហើយ ក្រោយពី LookingTODAY បានសួរបញ្ជាក់ថា តើស្វាមីរបស់អ្នកបង មិនមានការប្រើអំពើហិង្សានោះទេ?
អ្នកនាង សំប៉ូលីដា បាននិយាយដោយខ្លីៗថា" មិនដែលប្រើអំពើហិង្សាទេ ណាស់តែបងនិយាយពន្លើស ស្រវឹងចេះតែនិយាយទៅខឹង" ការនិយាយបែបនេះ ហាក់បីជាអ្នកនាង​កំពុង តែធ្វើឲ្យអ្នកគាំទ្រ វិលក្បុងជាមួយអ្នកនាង និងស្វាមីអ្នកនាងតែម្តង ។ នៅថ្ងៃនេះផងដែរ អ្នកនាងសំប៉ូលីដា បានប្រាប់ថាមានអ្នកសិល្បៈជាច្រើន បានចុះទៅសួរសុខទុក្ខអ្នកនាងផ្ទាល់នៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ សភាពជំងឺអ្នកនាង សំ ប៉ូលីដា មានសភាពធូរស្បើយបន្តិចហើយ ដោយអាចអង្គុយលេងបាន ហើយនិងកំពុងតែបន្ត សម្រាកព្យា​បាល នៅក្នុងហាងមួយ ដែលជាកន្លែងធ្វើការ អ្នកនាងផ្ទាល់តែម្តង នៅក្រុងតាខ្មៅ ខេត្តកណ្តាល ៕


















ប្រភព:https://www.khmerload.com/

No comments:

Post a Comment

loading...