
ប្រភពពីកន្លែងកើតហេតុថា គេរកឃើញកាតការងាររបស់ជនរងគ្រោះឈ្មោះសៀ ចាន់ណា អាយុ២៨ឆ្នាំ មានទីលំនៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកឃ្លីក ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ1BW-7673 ។
ប្រភពបន្តថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង បោះពួយយ៉ាងល្បឿនលឿនលើកំណាត់ផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុមានរថយន្តកុងតឺន័រមួយគ្រឿងកំពុងតែឈប់រង់ចាំភ្លើងស្តុប ប៉ុន្តែម៉ូតូជិះលឿនពេកមើលអត់ឃើញរថយន្តឈប់បានជិះទៅបុកគូទរថយន្តកុងតឺន័រចែងចំហៀងខាងឆ្វេង បណ្តាលឲ្យរយះកដួលបោកនឹងថ្នល់ហូរឈាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯម៉ូតូខ្ទាតទៅមុខជាង២០ម៉ែត្រ ចំណែករថយន្តកុងតឺន័របានបត់ឆ្វេងបើកទៅបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ភ្លាមបានរកលេខទូរស័ព្ទទាក់ទងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។


ប្រភព:https://kohsantepheapdaily.com.kh
No comments:
Post a Comment