ខេត្តកំពត ៖ ពិតជារន្ធត់ខ្លាំងណាស់ដែលរថយន្តដឹកភ្ញៀវទេសចរណ៍ពេញបានបុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្តហ៊ីយ៉ាន់ដាយកាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៣ចំណុចគីឡូម៉ែត្រលេខ១២៩ ខាងលិចស្ពានអូរកណ្តោលចម្ងាយ៧ម៉ែត្រ ស្ថិតក្នុងភូមិទ្វាថ្មី ឃុំព្រៃថ្នងស្រុកទឹកឈូ ខេត្តកំពត ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រៃថ្នង បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយចំណុះ២តោនកន្លះ ដឹកទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3A-3531 បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុក៏វ៉ារថយន្ត១គ្រឿងដែលបើកស្របទិសគ្នាក៏រេចង្កូតទៅបុករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-1331 ដឹកភ្ញៀវទេសចរណ៍ជនជាតិចិន ដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីកើតទៅលិចយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តដឹកភ្ញៀវទេសចរណ៍ខូចខាតខាងមុខយ៉ាងធ្ងន់ធ្ងរ និងរងរបួសធ្ងន់២នាក់ និងស្រាល៨នាក់ ក្នុងនោះមានអ្នកបើកបរម្នាក់ និងអ្នករួមដំណើរម្នាក់បានរងរបួសធ្ងន់ ។
សមត្ថកិច្ចឲ្យដឹងទៀតថា ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពតភ្លាមៗ ។ ចំណែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ និងព្រូរថយន្តម្នាក់ ក្រោយពីកើតហេតុ បានចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ចនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ រង់ចាំការដោះស្រាយតាមច្បាប់នៅពេលក្រោយ ។
សមត្ថកិច្ចបញ្ជាក់ថា អ្នករងគ្រោះសមត្ថកិច្ចពុំទាន់បានដកស្រង់ឈ្មោះ និងអត្តសញ្ញាណនៅឡើយ ព្រោះក្រោយពេលកើតហេតុត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ៕

ប្រភព:https://kohsantepheapdaily.com.kh/
No comments:
Post a Comment