

ផ្លែឈូកងាយស្រួលរកទិញ មានតម្លៃថោកសមរម្យ ហើយក្នុងផ្លែឈូក១ផ្លែគឺមាន គ្រាប់ពី៧-១០គ្រាប់ឯណោះ។ ចំពោះការទទួលទាន លោកអ្នកគួរបរិភោគវាទាំងមូល ក្រោយពីបកសម្បកពណ៌បៃតងនៅខាងក្រៅចេញអស់ ដោយមិនគួរឆ្កឹះយកបណ្តូល ពណ៌ខៀវមានរសជាតិល្វីងតិចៗ នៅខាងក្នុងនោះចោលទេ។
អ្នកដឹងឬអត់ថា បណ្តូលនេះគឺផ្ទុកវីតាមីន មានគុណភាពខ្ពស់ណាស់ បើអ្នកយកវាចេញប្រៀបដូចជា អ្នកកំពុងតែបំផ្លាញគុណប្រយោជន៍របស់ផ្លែឈូកយ៉ាងដូច្នោះដែរ។ ទទួលស្គាល់ថាបណ្តូលក្នុងនេះ គ្មាននរណាចូលចិត្តញ៉ាំវាប៉ុន្មានទេ ពិសេសគឺកូនក្មេង តែសូមព្យាយាមសាកល្បងព្រោះយូរៗទៅ វានឹងក្លាយទៅជារឿងធម្មតាមិនខាន។
ប្រការសំខាន់ជាងនេះ បើលោកអ្នកជ្រើសទិញផ្លែឈូក គួររើសយកឈូកណាដែលចាស់ខែបន្តិច ទោះបីជាអ្នកចូលចិត្តញ៉ាំផ្លែខ្ចីខ្លាំងជាងក៏ដោយ ពីព្រោះថាផ្លែដែលមានអាយុពេញវ័យ បើអ្នកបានញ៉ាំវាមួយថ្ងៃ ២០គ្រាប់ ឬលើសពីនេះកាន់តែប្រសើរ ក្នុងការដែលវាអាចទៅចិញ្ចឹមឈាម និងបេះដូងតាមបែបធម្មជាតិ គ្មានជាតិគីមី និងគ្មានផលប៉ះពាល់អ្វី សូម្បីតែបន្តិចឡើយ។
សរុបមកកុំទាន់មើលងាយឱ្យសោះថា ផ្លែរុក្ខជាតិមួយនេះគ្មានគុណសម្បត្តិសុខភាព ទោះបីជាសូវសម្បូរគ្រប់រដូវ ឬគ្រប់ទីកន្លែងក៏ពិតមែន តែវាពិតជាមានផល ប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាពយើង។ ដូច្នេះបើប្រទះឃើញមានផ្លែឈូក លក់នៅទីណា កុំអាលជិះហួសអី ចុះទិញមួយបាច់ ឬពីរបាច់ទុកទំពារលេងសិន ក៏បាន ដើម្បីទទួលបានសុខភាពល្អ និងថែមទាំងសន្សំសំចៃថវិការផងដែរ៕
ប្រភព:https://www.khmerload.com/category/15
No comments:
Post a Comment