loading...

1. ត្រសក់ និងស៊ុតលឿង
ស៊ុតលឿង ពិតជាសម្បូរទៅដោយជាតិប្រូតេអ៊ីនខ្ពស់ ដែលជាដំណោះស្រាយ បែបធម្មជាតិដ៏ល្អបំផុត ក្នុងការធ្វើ ឲ្យសុដន់តឹងណែនល្អ។ ចំណែកឯត្រសក់ ក៏សម្បូរទៅដោយជាតិទឹក និងសារធាតុចិញ្ចឹម ដែលអាចការពារមិនឲ្យ សុដន់យារធ្លាក់ និងមូលក្លុំ ស្អាតបែបធម្មជាតិផងដែរ។
វិធីប្រើ៖ អ្នកគ្រាន់តែ យកត្រសក់មួយផ្លែតូចល្មម ក្រឡុកឲ្យម៉ត់ល្អ ហើយដាក់ស៊ុតលឿងមួយគ្រាប់ និងប៊ឺរមួយ ស្លាបព្រា កូរចូលគ្នាឲ្យសប់ ដើម្បីធ្វើជាម៉ាស់។ នៅពេលធ្វើរួចរាល់ហើយ លាបវានៅលើសុដន់ និងទុកឲ្យបានកន្លះម៉ោង ទើបលាងសម្អាតជាមួយទឹកធម្មតាចេញ ជាការស្រេច។
ចំណាំ៖ ម៉ាស់នេះធ្វើតែម្តង ក្នុងមួយសប្តាហ៍បានហើយ។

ស៊ុតផ្នែកស មានលក្ខណៈសម្បត្តិពិសេស ជួយការពារភាពរួញស្វិត និងផ្តល់សំណើមដល់ស្បែក។ ជាពិសេសស៊ុត ផ្នែកស មានផ្ទុកទៅដោយសារធាតុម្យ៉ាង ដែលអាចជួយការពារ មិនឲ្យសុដន់ធ្លាក់យារបានផងដែរ។
វិធីប្រើ៖ វៃបំបែកស៊ុតមួយគ្រាប់ រហូតដល់ឡើងជាពពុះ រួចលាបវានៅលើសុដន់ ហើយទុកវាចោលរយៈពេល ៣០នាទី។ លាងសម្អាតជាមួយទឹកខ្ទឹមបារាំង និងទឹកត្រសក់ ហើយចុងក្រោយសឹម លាងសម្អាតជាមួយនឹងទឹកធម្មតាចេញ ជាការស្រេច។
ចំណាំ៖ អនុវត្តវិធីនេះ មួយសប្តាហ៍ម្តងដែរ។

ប្រទាលកន្ទុយក្រពើ ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារ សុដន់របស់អ្នក ពីការបំផ្លាញ ដោយរ៉ាឌីកាល់សេរី។
វិធីប្រើ៖ លាបសារធាតុជែលប្រទាលកន្ទុយក្រពើធម្មជាតិ នៅលើសុដន់របស់អ្នក ហើយម៉ាស្សាថ្នមៗ ជាចលនារង្វង់ ឲ្យបាន ១០នាទី។ ទុកវានៅលើសុដន់ ឲ្យបាន១០នាទីទៀត សឹមលាងចេញជាមួយទឹកក្តៅឧណ្ហ៍ៗជាការស្រេច។
ចំណាំ៖ ធ្វើបែបនេះឲ្យបាន ៤ ទៅ ៥ដង ក្នុងមួយសប្តាហ៍៕

ប្រភព:https://www.khmerload.com/news/44473
No comments:
Post a Comment